ថ្ងៃស្អែកគឺជាថ្ងៃកំណើតរបស់ម៉ាក់ ។ សារ៉ា ចង់ធ្វើខ្សែដៃពិសេសមួយជាអំណោយជូនគាត់ ។ សារ៉ា ចាំបានថានាងមានអង្កាំបីប្រអប់ដែលនាងអាចប្រើបាន។
តើប្រអប់អង្កាំទាំងនោះនៅឯណា?
នាងចាំមិនបានសោះ។
តើវានៅក្នុងប្រអប់ដាក់របស់លេងឬ?
អូ៎! ឃើញមួយប្រអប់ហើយ។ សារ៉ា ត្រូវដើររកប្រអប់អង្កាំពីរទៀត។
តើវានៅក្នុងទូខោអាវឬ?
អូ! នាងរកឃើញមួយប្រអប់ទៀតហើយ!
ហ៊ឹម... តើប្រអប់ចុងក្រោយនៅឯណាហ្ន៎?
អ៎ា! នៅទីនេះតើ។
ហេតុអ្វីប្រអប់មួយនេះមកនៅក្រោមគំនរវត្ថុអស់នេះទៅវិញ?
អ៎ូ ទេ!
តើ សារ៉ា គួរធ្វើបែបណាទៅ? ដោយសាររកប្រអប់អង្កាំ នាងធ្វើឪ្យបន្ទប់រញ៉េរញ៉ៃអស់ទៅហើយ។
សារ៉ា បានរៀបចំសម្អាតវាឡើងវិញ។
សារ៉ាបានបត់ខោអាវឪ្យមានរបៀប បានដាក់ប្រដាប់លេងទៅក្នុងប្រអប់របស់វាវិញ ហើយក៏បានលើកវត្ថុដែលដួលឡើងវិញ។
គ្រប់យ៉ាងស្អាតរៀបរយហើយ!
ទីបំផុត សារ៉ា អាចធ្វើខ្សែដៃដ៏ស្រស់ស្អាតជូនម៉ាក់របស់នាងបានហើយ។
សារ៉ា សង្ឃឹមថាម៉ាក់របស់នាងនឹងចូលចិត្តអំណោយរបស់នាង។
«រីករាយថ្ងៃកំណើត អ្នកម៉ាក់!»
សារ៉ា សប្បាយចិត្តណាស់ដែលម៉ាក់របស់នាងចូលចិត្តអំណោយដែលនាងធ្វើ។