កូនដំរីតូចមួយឈ្មោះ ហ្គូលូ។ វាមានរាងមូលដូចស្គរ។
ឯកូនទន្សាយឈ្មោះ ឈូទូ។ វាមានរាងដូចដុំសំឡី។
ពួកគេតែងលេងជាមួយគ្នា។ ថ្ងៃមួយ ហ្គូលូ និយាយថា៖ «តោះថ្ងៃនេះយើងនាំគ្នាលេងល្បែងថ្មី។»
ឈូទូបង្គាប់ថា៖ «ឯងអង្គុយចុះទៅ។ ខ្ញុំនឹងលោតទៅទំលើខ្នង​ឯង។» ហ្គូលូក៏ធ្វើតាម។ ឈូទូលោតយ៉ាងខ្ពស់។
ក្ឌុក! វាទំលើខ្នងហ្គូលូ។ ហ្គូលូសើចរួចនិយាយ៖​ «អស្ចារ្យ! ឥលូវដល់វេនខ្ញុំម្តង។ ឥលូវអង្គុយចុះទៅ ខ្ញុំនឹងលោតទំលើខ្នងរបស់ឯងម្តង។»
«ឯងហ្នឹង!»
«ត្រូវហើយ គឺខ្ញុំ។»
«តើ​ឯងគិតធ្វើយ៉ាងមិច?» ឈូទូសួរ។
ហ្គូលូក៏ធ្វើឱ្យមើល៖ «ធ្វើបែបនេះ» ។
ក្ឌុក...ក្ឌុក...ក្ឌុក!
ផ្លែដូងជាច្រើនធ្លាក់ចំក្បាលហ្គូលូ។
វាភ័យខ្លាច រត់បាតជើងសព្រាត។
ផ្លែដូងតូចមួយធ្លាក់ចំ ឈូទូ។
ឈូទូគិតក្នុងចិត្ត៖ «គ្រាន់បើបន្តិច។ ដូងធ្លាក់លើប្រសើរជាងដំរីសង្កត់ក្បាល!»។