នេះជា តាំប៊ូ និងគ្រួសារ។
អូ! ខ្សែខ្លែងរបស់តាំប៊ូដាច់ហើយ!
តាំប៊ូក៏រត់តាមខ្លែង។
ឪពុករបស់តាំប៊ូក៏រត់តាមតាំប៊ូ។
ម្តាយរបស់តាំប៊ូក៏រត់តាមឪពុកតាំប៊ូ។
ប្អូនស្រីរបស់តាំប៊ូក៏រត់តាមម្តាយតាំប៊ូ។
បងស្រីរបស់តាំប៊ូក៏រត់តាមប្អូនស្រីតាំប៊ូ។
ពូរបស់តាំប៊ូក៏រត់តាមបងស្រីតាំប៊ូដែរ។
មើលចុះ! តើនរណាកំពុងរត់តាមពូតាំប៊ូ?
ពួកគេកំពុងរត់តាមគ្នាយ៉ាងលឿន។
ពួកគេឈប់រត់ តែតាំប៊ូមិនឈប់ទេ។
ប្រូង! តាំប៊ូចាប់បានខ្លែងវិញហើយ។