ព្រះចន្ទអឹមអៀន
ព្រះចន្ទមួយវង់កំពុងរះឡើង ។
ព្រះចន្ទងាកទៅស្តាំ
ឃើញផ្កាយមួយក្រុមកំពុងប្រឡែងគ្នាលេងយ៉ាងសប្បាយ។
ព្រះចន្ទងាកទៅឆ្វេង
ឃើញផ្កាយមួយក្រុមទៀតកំពុងនិយាយគ្នាលេងយ៉ាងសប្បាយ។
«ពួកគេលេងជុំគ្នាសប្បាយដល់ហើយ!
ខ្ញុំអត់មានគ្នាលេងជាមួយគ្នាទេ»។
«ចុះបើខ្ញុំទៅសុំពួកគេលេងដែរ? »
ព្រះចន្ទរំកិលខ្លួនបន្តិចម្តងៗទៅរកហ្វូងផ្កាយ។
ក្រោយមក ព្រះចន្ទឈប់នៅមួយកន្លែងវិញ។
«តើពួកគេនឹងលេងជាមួយខ្ញុំដែរឬទេ
បើខ្ញុំមានរូបរាងធំខុសពីពួកគេបែបនេះ?
តែយ៉ាងណាខ្ញុំសាកទៅសិន! »
ព្រះចន្ទរំកិលទៅមុខបន្តទៀត ហើយនៅមួយកន្លែងម្តងទៀត
«ចុះបើពួកគេមិនចង់លេងជាមួយខ្ញុំ?»
ព្រះចន្ទក៏នឹកឃើញវិធីមួយ។
ព្រះចន្ទបានយកជក់ពណ៌ខ្មៅមកគូរលេងលើខ្លួន។
គេសរសេរពាក្យ «សួស្តី» គេលុបចេញវិញ។
គេគូររូបផ្កាយលើខ្លួន។ តែគេលុបវិញ។
គេសរសេរពាក្យ «សួស្តី» គេលុបចេញវិញ។
គេគូររូបផ្កាយលើខ្លួន។ តែគេលុបវិញ។
គេគូរលុបៗ
ខ្លួនឡើងប្រឡាក់ប្រតាក។
«មើលទៅពួកគេរវល់លេង
គេមិនបានឃើញខ្ញុំទេ។
ខ្ញុំទៅងូតទឹកសំអាតខ្លួនចេញសិន» ។
ខ្ញុំទៅងូតទឹកសំអាតខ្លួនចេញសិន» ។
រំពេចនោះស្រាប់តែមានសំឡេងនិយាយឡើង៖
«តើរូបនៅលើព្រះចន្ទជារូបអ្វី?» ព្រះចន្ទងាកមក ឃើញក្រុមផ្កាយមកជិតខ្លួនមិនដឹងតាំងពីពេលណា។
«តើរូបនៅលើព្រះចន្ទជារូបអ្វី?» ព្រះចន្ទងាកមក ឃើញក្រុមផ្កាយមកជិតខ្លួនមិនដឹងតាំងពីពេលណា។
ព្រះចន្ទញញឹមទាំងអឹមអៀននិយាយ៖
«សួស្តី!»។ ផ្កាយញញឹមតប។
ព្រះចន្ទសួរបន្ត៖
ផ្កាយសើច៖ «សួស្តី!
ពួកយើងកំពុងតែលេងជាមួយគ្នាហើយទេតើ!»។
ផ្កាយផ្សេងសួរបន្ត៖
«តើរូបនៅលើខ្លួនឯងជារូបអ្វី?»
ព្រះចន្ទតប៖ «ពួកឯងទាយទៅ!» ក្រុមផ្កាយនាំគ្នាទាយ៖ «ខ្ញុំថាអក្សរ?»
ព្រះចន្ទតប៖ «ពួកឯងទាយទៅ!» ក្រុមផ្កាយនាំគ្នាទាយ៖ «ខ្ញុំថាអក្សរ?»
«មិនមែនទេ! មើលទៅដូចជារូបពួកយើង!»
«មិនមែនទេ មើលទៅដូចរូបទន្សាយ»
«ព្រះចន្ទ ប្រាប់ពួកយើងមក តើរូបនោះជារូបអ្វី?»
ព្រះចន្ទតបទាំងអេះអុញ៖
«ខ្ញុំក៏មិនដឹងដែរ! ខ្ញុំចេះតែគូរលេងៗទៅ»។
ផ្កាយទាំងអស់នាំគ្នាសើច។
«ឣុីចឹងឯងទាយពួកយើងវិញម្តង!»
ថាហើយផ្កាយក៏ផ្គុំជារូបផ្សេងៗ។
តាំងពីពេលនោះមកព្រះចន្ទ
និងផ្កាយលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។