ពួកគេទៅវាល
តើដានីកំពុងទៅណា?
ដានីកំពុងដើររកតារ៉ា។
តើតារ៉ាកំពុងទៅណា?
តារ៉ាកំពុងដើររកអាពាល។
តើអាពាលកំពុងទៅណា?
អាពាលកំពុងដើរតាមអាវង។
តើអាវងកំពុងទៅណា?
អាវងកំពុងហើរតាមអាលុកទៅវាល។
តើអាលុកកំពុងទៅណា?
អាលុកកំពុងដើរតាមពស់ទៅវាល។
តើពស់កំពុងទៅណា?
ពស់កំពុងលូនដេញតាមកែបកែបទៅវាល។
តើកែបកែបកំពុងទៅណា?
កែបកែបកំពុងលោតទៅវាល។
តើពួកគេកំពុងនៅទីណា? ពួកគេកំពុងនៅវាល។